លោកបណ្ឌិតពេជ្យ ស្រស់ ចេញសាររឿងឧកញ្ញា ឆេង ស្រីរ័ត្ន យកចំណេះដឹងខ្លួនដែលបានរៀន យកមកវែកញែកជួយដល់ Love Riya ស្វាមី ព្រមទាំងកូនៗ រួចដាស់តឿនមហាជនថា”ច្បាប់ គឺច្បាប់ ប៉ុន្តែមើលពីទម្ងន់សកម្មភាពល្មើសផងដែរ ត្បិតអីគាត់និយាយមិនសូវចេះយល់ពីកាលៈទេសៈ រួមផ្សំ ខ្វះមូលដ្ឋានចំណេះដឹងថែមទៀតផងនោះ គាត់ងាយនឹង ធ្លាក់ក្នុងសំណាញ់ច្បាប់ ខ្ញុំសូមជូនជាយោបល់ ស្ថិតក្នុង កាលៈទេសៈនេះ ទុកគាត់នៅខាងក្រៅ ដើម្បីជួយជាតិ ប្រ សើរជាងឃុំគាត់ ពីព្រោះធនធានមនុស្សសំខាន់ក្នុងពេល ប្រទេសជួបសង្រ្គាម ទុកឱកាសឱ្យគាត់ធ្វើគុណកែកំហុស ដើម្បីប្រយោជន៍ជាតិយើងទាំងអស់គ្នា ហើយខ្ញុំនិយាយនេះ គឺខ្ញុំឃើញគាត់អវិជ្ជា ទើបធ្វើឱ្យគាត់មិនចេះសោយសុខបាន សូមអនុវត្តនយោបាយឈ្នះ ឈ្នះ ទើបជាផលចំណេញជាង ចាប់គាត់ដាក់គុក ហើយខ្ញុំនិយាយគ្មានញាតិគាត់មកពឹង ខ្ញុំឱ្យនិយាយទេ ប៉ុន្តែកើតចេញពីក្តីអាណិតដល់ជនអវិជ្ជា ហើយគាត់ក៏ជាបុគ្គលមួយរូបធ្លាប់បានជួយសង្គមផងដែរ។ ទុកឱ្យគាត់ធ្វើគុណកែកំហុសនៅខាងក្រៅចំណេញជាងឃុំគាត់ ខ្ញុំរៀនច្បាប់ អាចនិយាយបានថា មុននឹងខ្ញុំនិយាយអ្វី១ ក៏ខ្ញុំអាចដឹងពីច្បាប់ខ្លះៗផងដែរ មិនមែនខ្ញុំនិយាយតាម អារម្មណ៍នោះទេ ហើយខ្ញុំរៀនច្បាប់តាំងពីបរិញ្ញាប័ត្ររង រហូតដល់អនុបណ្ឌិតច្បាប់ ដូច្នេះកុំវាយតម្លៃខុសលើខ្ញុំ។ករណីLoveriya”✍️🥹
VIDEO