​(វីដេអូ) ធ្វើចិត្តមិនបានទេ! ស្វាមីអ្នកលេង TikTok «កូនក្រមុំតូច» ដេកឱបសពប្រពន្ធ ខណៈទើបបាត់បង់កូនថ្មីៗ ឥលូវប្រពន្ធលាចាកលោកម្នាក់ទៀត

នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ទាំងហ្វេសប៊ុក និង TikTok បានទទួលដំណឹងដ៏សោកស្ដាយមួយ ដោយអ្នកលេង TikTok ល្បីឈ្មោះ កូនក្រមុំតូច បានទទួលមរណភាពទាំងវ័យក្មេង។

តាមរយៈការបង្ហោះជូនដំណឹងរបស់អ្នកជិតស្និទ្ធបានឱ្យដឹងថា អ្នកលេង TikTok ល្បីឈ្មោះរូបនេះ បានធ្វើការវះកាត់យកកូនក្នុងផ្ទៃដែលមិនអាចលូតលាស់ និង បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជាង ១ សប្ដាហ៍ ដោយសុខភាពនៅទន់ខ្សោយខ្លាំងមិនអាចជួយសង្គ្រោះបាន ក៏បានលាចាកលោកទៅនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែសីហា នេះ។

ចំពោះដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជនលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈ បានចែករំលែកភ្ជាប់ជាមួយក្ដីអាណិតសោកស្ដាយខ្លាំង និង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ។

ជាមួយគ្នានោះ អ្វីដែលកាន់តែគួរឱ្យស្រណោះ បើងាកមើលហ្វេសប៊ុករបស់ស្វាមី កូនក្រមុំតូច បានបង្ហោះសាររំជួលចិត្តក្រោយប្រពន្ធ និង កូន បានចាកចេញគ្មានថ្ងៃត្រឡប់ថា ៖ «អូនញញឹមស្អាតខ្លាំងណាស់អូន បងទទួលយកមិនបានទេ ប្រពន្ធសម្លាញ់របស់បង។ Rip ទៅលឿនពេកហើយប្រពន្ធសម្លាញ់របស់បង អូនគឺជាកម្លាំងកាយចិត្តរបស់បង រាល់ថ្ងៃនេះ គ្រប់យ៉ាងដើម្បីអូនទោះហត់លំបាកយ៉ាងណា ក៏បងមិនដែលត្អូញសម្រាប់អូនទេ»។

លើសពីនេះ ក៏បានឃើញវីដេអូដ៏រំជួលចិត្តមួយ ដែលជាសកម្មភាពស្វាមីរបស់ កូនក្រមុំតូច បានគេងឱបប្រពន្ធដែលបានចែកឋានទៅពេញដោយក្ដីស្រណោះអាល័យចំពោះការបាត់បង់ដ៏ធំមួយនេះ៕

@mibek168 🥹🙏🙏🙏#fyp ♬ original sound – សួន នី

Leave a Reply

Your email address will not be published. Required fields are marked *