មាស សុខសោភា៖ “កម្លាំងបុណ្យខ្សោយ” បើជួយហើយថតបង្ហោះ

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ មាស សុខសោភា បានធ្វើការបកស្រាយ និងចែករំលែកទស្សនៈរបស់ខ្លួនទាក់ទងនឹងការធ្វើទាន ឬការជួយទៅដល់អ្នកដទៃ ដោយបានលើកឡើងថា ការជួយដោយសម្ងាត់ គឺប្រសើរជាងការជួយហើយថតបង្ហោះ។

ក្នុងបទសម្ភាសន៍មួយ មាស សុខសោភា បានថ្លែងថា៖ “ខ្ញុំជួយសម្ងាត់អត់បង្ហាញ អត់បង្ហោះ ព្រោះការជួយបង្ហាញ បង្ហោះហ្នឹង វាកម្លាំងបុណ្យខ្សោយ។ ខ្ញុំឆ្លៀតពេលខ្លះជួយអ្នកមានសីល អ្នកខ្វះខាត តែខ្ញុំអត់បង្ហាញទេ តែយើងបង្ហាញវាខ្សោយនូវគុណធម៌ហើយ កម្លាំងបុណ្យវាខ្សោយ”។

ក្រៅពីនេះ តារាស្រីរូបនេះ ក៏បានបដិសេធព័ត៌មានមិនពិតមួយចំនួនដែលទាក់ទងនឹងគ្រួសាររបស់ខ្លួន រួមមាន៖
* ព័ត៌មានចចាមអារ៉ាមអំពីឪពុករបស់នាង ដែលថាដណ្ដើមប្រពន្ធគេ ហើយរូបភាពដែលត្រូវបានចែកចាយនោះ គឺត្រូវបានកាត់តតាំងពី ៣ ទៅ ៤ឆ្នាំមុន នៅពេលដែលឪពុករបស់នាងនៅជាឥសីនៅភ្នំត្បែង។
* ព័ត៌មានមិនពិតអំពីខ្លួនឯង ដែលថាយកប្ដីគេ និងស្រឡាញ់ឥសី។

សោភាបានបញ្ជាក់ថា ឪពុករបស់នាងបានលាចាកសិក្ខាបទជាង ២ឆ្នាំមកហើយ ហើយកំពុងរស់នៅជាមនុស្សសាមញ្ញ៕

Leave a Reply

Your email address will not be published. Required fields are marked *