ថៃបង្ហាញគ្រាប់មីនមិនទាន់ដកគន្លឹះទៅអង្គទូតដេីម្បីចោទកម្ពុជាថាដាក់មីនថ្មី

លោកហេង រតនា អគ្គនាយកអង្គភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសរសេរលើបណ្ដាញសង្គមថា គ្រាប់មីន PMN-2 សម្ដែង និងគ្រាប់មីន PMN-2 ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង។

លោកបានឲ្យដឹងថា: “គ្រាប់មីន PMN-2 ដែលសៀមដាក់បង្ហាញនៅលេីតុដែលពន្យល់ថា រកឃេីញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពដេីម្បីបង្កផ្ទុះឡេីយ!”។

លោកបន្ដថា តាមធម្មតា និងបច្ចេកទេសប្រសិនការដាក់មីនដេីម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហេីយ បេីមិនដកគឺជាន់មិនផ្ទុះនោះទេ!។

Leave a Reply

Your email address will not be published. Required fields are marked *