ផាតក្លាងថាទាហានថៃនៅជួរមុខមាន«បញ្ហាផ្លូវចិត្ត»ទើបបាញ់ប្រហារលើជនស៊ីវិល

ថៃ៖ មេទ័ពភូមិភាគ២ ប៊ុនស៊ីង ផាតក្លាង នៅព្រឹកថ្ងៃទី ១៥ ខែ សីហានេះបានចេញមុខប្រកាសថាពេលនេះទាហានថៃនៅជួរមុខអាចមានបញ្ហាស្រ្តេស និងបញ្ហាផ្លូវចិត្តច្រើនខ្លាំងទើបអាចកើតមានការបាញ់ប្រហារកាលពីព្រឹកឈានចូលថ្ងៃទី ១៥ ខែសីហាដែលបណ្តាលឲ្យមានមនុស្សរបួសពីរនាក់នៅក្នុងខេត្តសូរិន្ទ។

យោងតាមកាសែតថៃខោស៊តជាការឆ្លើយតបទៅនឹងបញ្ហាផ្លូវចិត្តទាហានថៃដែលកំពុងតែកើតមានលោក ផាតក្លាង បានបញ្ជូនក្រុមគ្រូពេទ្យទៅមើលថែទាំទាហាន និងពិនិត្យសុខភាពជាពិសេសអ្នកនៅជួរមុខដើម្បីវាយតម្លៃបន្ថែម នឹងចំនួនទាហានដែលកំពុងតែមានវិបត្តិដើម្បីទប់ស្កាត់ការបាញ់រះបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *