Breaking News: នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់អំពីគោលជំហររបស់ថៃថា ៖ ទាក់ទិននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងកម្ពុជា នៅចំពោះមុខសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ចប់រួចរាល់ ហើយមានការគោរពតាមលក្ខខណ្ឌគ្នាទៅវិញទៅមក ប្រទេសថៃ នឹងប្រគល់ទាហាន ១៨រូប ដែលកំពុងឃុំខ្លួន បញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយថៃនឹងរៀបចំឱ្យមានការពិនិត្យសុខភាពពួកគេត្រឹមត្រូវផងដែរ
លោកសង្កត់ធ្ងន់ថា៖ ប្រទេសថៃ មិនចង់ធ្វើជាសត្រូវជាមួយនឹងប្រទេសណាឡើយ ប្រសិនបើនៅជុំវិញប្រទេសថៃ ពោរពេញដោយសត្រូវគ្រប់ទិស វានឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងកិច្ចសហប្រតិបត្តិការរបស់ថៃ នៅក្នុងចំណោមប្រទេស ក្នុងតំបន់ជាក់ជាមិនខាន
(*បញ្ជាក់៖ ពេលនេះ ប្រជាជនថៃ កំពុងខឹងសម្បានឹងលោក Anutinខ្លាំងណាស់ ដោយពួកគេ ចោទប្រកាន់រដ្ឋាភិបាលលោក Anutin ថាក្បត់ជាតិ និងធ្វើឱ្យថៃ អាម៉ាស់មុខលើឆាកអន្តរជាតិ)៕
ប្រភព => https://www.facebook.com/share/p/17hoEqfLoN/?mibextid=wwXIfr
បកប្រែនឹងកែសម្រួល => Smeyy