🚨សេចក្តីជូនដំណឹង! ព្រះរាជវាំងក្រុងទេពថៃ ប្រកាសពី ការសោយទិវង្គត(វិលាល័យ) របស់សម្ដេច សិរិគិត ព្រះបរមរាជិនីនាថ (ព្រះមាតារបស់ស្តេចរាមាទី១០ បច្ចុប្បន្ន) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩ :២១នាទី នៅមន្ទីរពេទ្យចុឡាលង្ករណ៍ សភាកាជាតិថៃ ក្នុងព្រះជន្ម ៩៣វស្សា។ ព្រះសពតម្កល់នៅព្រះទីន័ងតុសិតមហាប្រាសាទ ក្នុងព្រះបរមរាជវាំង។
ព្រះមហាក្សត្រប្រកាសឲ្យព្រះរាជវង្សានុវង្សនិងនាហ្មឺនមន្ត្រីក្នុងព្រះរាជសំណាក់ ប្រជាជនទូរទាំងប្រទេសកាន់ទុក្ខរយៈពេល ១ឆ្នាំ៕



