បាបកម្មទាន់ហន់!! ខេត្តថៃ ទទួលឥទ្ធិពលព្យុះ Kajiki បណ្ដាលឱ្យរអិលបាក់ដីស្លា..ប់មនុស្ស នៅខេត្តឈៀងម៉ៃ (មានវីដេអូ)

ឥទ្ធិពលព្យុះ Kajiki បណ្ដាលឱ្យរអិលបាក់ដីនៅខេត្តឈៀងម៉ៃ ស.ម្លាប់មនុស្ស២នាក់

គ្រោះធម្មជាតិរអិលបាក់ដីនៅក្នុងខេត្តឈៀងម៉ៃរបស់ប្រទេសថៃបានស.ម្លាប់មនុស្ស២នាក់ របួសរាប់សិបនាក់ និងបាត់ខ្លួនក្មេងស្រីម្នាក់។ នេះបើយោងតាមកាសែតថៃ The Nation នៅថ្ងៃទី២៧ ខែសីហានេះ ដោយបញ្ជាក់ថា ក្រុមសង្គ្រោះកំពុងស្វែងរកក្មេងស្រីអាយុ ១២ឆ្នាំដែលបាត់ខ្លួន។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះត្រូពិចឈ្មោះ Kajiki បានបង្កឱ្យមានករណីបាក់ដីកប់ផ្ទះសម្បែងក្នុងភូមិប៉ាងអ៊ុង ក្នុងស្រុកម៉ែចែម ខេត្តឈៀងម៉ៃ។
បើតាមឧតុនិយមថៃ (TMD) គិតត្រឹមថ្ងៃពុធ ទី២៧ សីហាថា ព្យុះត្រូពិច Kajiki បានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបនៅលើភាគខាងជើងនៃប្រទេសថៃ។ ប៉ុន្តែអាជ្ញាធរថៃ បានព្រមានថា ប្រព័ន្ធសម្ពាធទាបនេះ នឹងបន្តនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់តំបន់នេះ ក្នុងរយៈពេលពីរថ្ងៃខាងមុខទៀត ខណៈតំបន់ខាងលើនេះកំពុងតែរងគ្រោះដោយទឹកជំនន់ និងការបាក់ដី៕

VIDEO

Leave a Reply

Your email address will not be published. Required fields are marked *